m
សូមស្វាគមន៍ដែលចូលមកកាន់ប្លក KoSol IT ប្លកខ្ញុំបង្កើតឡើងសំរាប់ កំសាន្ត ចែករំលែក​ ចំណេះដឹង និង ស្វែងរកនូវអ្វីៗដែលថ្មី​ជូនដល់លោកអ្នក ។​ សូមអរគុណ...

28 November 2013

[Pc Soft] ប្តូរ Background ក្នុងកម្មវិធី Windows Media Player

តើ​អ្នក​ចង់​ផ្លាស់​ប្ដូរ​ Background ក្នុងកម្មវិធី Windows Media Player ក្នុ​ង​ Windows 7​ or  8 របស់អ្នក​ដែរ​ឬ​ទេ? ថ្ងៃ​នេះ​ខ្ញុំ​នឹង​លើក​យកវិធី​សាស្ត្រ​មួយ​ដើម្បី​អាច​ឱ្យ​អ្នក​អាច​ផ្លាស់​ប្ដូរ​ Background កម្មវិធី Windows Media Player នេះ​បាន​យ៉ាង​ងាយ​ស្រួល​បំផុត។
ដើម្បី​អាច​ផ្លាស់​ប្ដូរ​បាន​អ្នក​ត្រូវ​អនុវត្ត​តាម​វិធី​ដូច​ខាង​ក្រោម៖
១. ដំបូង​អ្នក​ត្រូវ​ទាញ​យក​កម្មវិធី Windows Media Player Background Changer ជា​មុន​សិន បន្ទាប់​អ្នក​ត្រូវ​ធ្វើ​ការ​ដំឡើង​កម្មវិធី​នេះ។     ទាញ​យក Download
២. បន្ទាប់​មក​អ្នក​ត្រូវ​ចុច​​បើក​កម្មវិធី​នេះ រួច​​អ្នក​អាច​ជ្រើស​រើស​យក​រូបភាព​ជា Default របស់​វា​ដោយ​ចុច​ជ្រើសរើស​យក Image1 Image2 ជា​ដើម។
៣. ប៉ុន្តែ​ប្រសិន​បើ​អ្នក​ចង់​បាន​រូបភាព​ដែល​អ្នក​ពេញ​ចិត្ត​វិញ​ ធ្វើ​ជា Background អ្នក​ត្រូវ​ចុច​លើ Replace ដើម្បី​ Browse ទៅ​រើស​រូបភាព​ដែល​អ្នក​ពេញ​ចិត្ត។
៤. នៅ​ពេល​ដែល​អ្នក​បាន​ជ្រើស​រើស​រូបភាព​ដែល​អ្នក​ពេញ​ចិត្ត​រួ​ច​ហើយ​ អ្នក​ត្រូវ​ចុច​លើ Apply ដើម្បី​កំណត់​យក​រូបភាព​នេះ។

នៅ​ទី​បញ្ចប់​អ្នក​នឹងបាន​​រូបភាព​ដែល​អ្នក​ស្រឡាញ់​ពេញ​ចិត្ត​ធ្វើ​ជា Background របស់​កម្មវិធី Windows Media Player បាន​យ៉ាង​ងាយ​ស្រួល៕
សូមសាកល្បង​ឲ្យបាន​ជោគជ័យ។ បើអ្នកមានចម្ងល់​អាច​ Comment or Chat សួរខ្ញុំ​បាន ។

0 comments:

Post a Comment