m
សូមស្វាគមន៍ដែលចូលមកកាន់ប្លក KoSol IT ប្លកខ្ញុំបង្កើតឡើងសំរាប់ កំសាន្ត ចែករំលែក​ ចំណេះដឹង និង ស្វែងរកនូវអ្វីៗដែលថ្មី​ជូនដល់លោកអ្នក ។​ សូមអរគុណ...

03 December 2013

Samsung Galaxy Note 3 និងចេញលើទីផ្សារ មានកំនែ ពណ៌ក្រហមនិង ផ្កាកួលាប-លឿង

Samsung ទើបតែប្រកាសបន្ថែម ពីកំនែ 2 គឺកំនែពណ៌ល្អឆើត គឺពណ៌ក្រហមនិង ផ្កាកួលាប-លឿង
សំរាប់ ឧបករណ៍ Galaxy Note 3 នៅក្នុងប្រទេស Argentina មុនពេលដែលនិងបញ្ចេញទូទាំង
សកលក្នុងឆ្នាំក្រោយនេះ។

ដូច្នេះ ការដែល Samsung ប្រកាសបន្ថែមពីពណ៌ថ្មីទាំង 2 ខាងលើនេះ នៅពេលនេះគឺដល់ប្រភេទ 
phablet Note 3 ដែលមាន 5ពណ៌សំរាប់អតិថិជនជ្រើសរើស ទន្ទឹមនឹងនោះ ក៍នៅមានពណ៌ ផ្សេង
ទៀត ដូចជាពណ៌ខ្មៅ, ស និង ផ្កាកូលាប ។
តាមប្រភពព័ត៌មានពី GSM Arena បានអោយដឹងថា ជាមួយនិងកំនែ Note 3 ពណ៌ក្រហម, ត្រូវបាន
បញ្ចេញ ទូលំទូលាយ នៅលើទីផ្សារហើយនិងចាប់ផ្ដើមលក់ក្នុងសប្ដាហ៍ដំបូងក្នុងខែ 1/2014 ក្នុង
ពេលដែលកំនែ ពណ៌ ផ្កាកូលាប-លឿង និងមាន ព័ត៌មានថា ត្រូវរង់ចាំយ៉ាងតិចបំផុត 2 សបា្ដហ៍
ទៀត។


អត្ថបទដោយ៖ កោសល្យ
ប្រភពី GSM Arena