លោកអ្នកប្រហែលជាដឹងរួចមកហើយថា iOS 7 អាច Jailbreak បានងាយស្រួលគ្រាន់តែចុចតែម្តង (One-Click) តែប៉ុណ្ណោះ ។ យ៉ាងណាមិញ នៅតែមាន iDevice (iPhone/iPad) មួយចំនួនព្រមទាំងរូបខ្ញុំផងដែរ នៅតែមិនអាច Jailbreak បានដោយជោគជ័យនៅឡើយ ។
បញ្ហាដែលអាចកើតមានពេល Jailbreak iOS 7 មានដូចជា៖ គាំងត្រឹម Apple Logo, គាំងពេល Reboot ជាដើម ។ ខាងក្រោមនេះ ជាដំណោះស្រាយមួយចំនួនដែលលោកអ្នកគួរតែសាកល្បងពេលជួបបញ្ហា ។
គាំងត្រឹម Apple logo
ឧបករណ៍ iOS មួយចំនួនបានគាំងដំណើរត្រឹម Apple Logo ពេលដែលកំពុងដំណើរការ Jailbreak មិនទាន់ចប់សព្វគ្រប់ ។ យោងតាមក្រុម evad3rs ដែលជាក្រុមបំបែក iOS 7 ឲ្យ Jailbreak បាននិយាយថា បញ្ហានេះអាចបណ្តាលមកពីការ Update iOS 7 តាមរយៈការទាញយកដោយផ្ទាល់ពីទូរស័ព្ទទៅ Apple Server ដោយប្រើ Wifi (OTA – Over the air) ព្រោះអ្នកអាចទាញយកការ Update ថ្មីៗពី Apple ដោយភ្ជាប់ជាមួយ iTunes (Recommended) ។ បើលោកអ្នកជួបបញ្ហានេះសូម៖
- សាកល្បង Reset ដោយចុចប៊ូតុង Power + Home រយៈពេល ១០វិនាទី ហើយសូមដំណើរការ jailbreak ម្តងទៀត ។
- ប្រសិនបើមិនដំណើរទៀត សូមរង់ចាំការ Update ថ្មីពីក្រុម evaders ដើម្បីដោះស្រាយបញ្ហានេះ ។
សូមចង់ចាំថា៖ មុននឹងដំណើរការ Jailbreak លោកអ្នកគួរតែ Backup ទិន្នន័យទាំងអស់ទុកជាមុនសិន ដើម្បីការពារការបាត់បង់ដោយប្រការណាមួយ ។
គាំងពេល Reboot ឡើងមកវិញ, tweaks មិនដំណើរការ
ការគាំងពេលដែលដំណើរការ Jailbreak ចប់ហើយ Reboot ឡើងមកវិញមកបាន គឺបណ្តាលមកពី tweaks ដំណើរការមិនបានល្អ ។ បញ្ហានេះបណ្តាលមកពី MobileSubstrate ដែលជាបណ្តុំ jailbreak tweaks ដែលវាពឹងផ្អែកសម្រាប់ឲ្យ iDevice អាច Jailbreak ដោយជោគជ័យបាន ។ ក្រុម evad3rs និយាយថាពូកគេនឹង Update evasi0n7 ដើម្បីដោះស្រាយបញ្ហានេះ ក្នុងពេលឆាប់ៗខាងមុខ ។
គាំងពេលកំពុងដំណើរការ Jailbeak (evasi0n)
បញ្ហាមួយទៀតដែលអាចនឹងកើតឡើងពេលកំពុងដំណើរការ Jailbreak គឺវាគាំងត្រឹមពាក់កណ្តាលដំណើរការតែម្តង ដែលជាទូទៅការ Jailbreak អាចចំណាយពេលប្រហែកល 4-5 នាទីតែប៉ុណ្ណោះ ប្រសិនបើវាចំណាយពេលយូរជាងនេះ មានន័យថាវាគាំងហើយ ។ ក្រុម evad3rs និយាយថា លោកអ្នកអាច Restart iDevice និង Restart កម្មវិធី Jailbreak នេះហើយ សាកល្បងធ្វើម្តងទៀត ប្រហែលជាលែងមានបញ្ហាហើយ ។
មុននឹងដំណើរការ Jailbreak
- សូមប្រាកដថា អ្នកបាន Backup ទិន្នន័យបានយ៉ាងត្រឹមត្រូវ
- ដោះ Passcode Lock លើ iOS Device
- ជៀសវាងកុំឲ្យមានដំណើរការ iTunes ពេលកំពុង jailbreak ជាដាច់ខាត
- តាមការណែនាំពីក្រុមអ្នកបំបែក iOS 7 សូមលោកអ្នក Update iOS 7 ពីជំនាន់ចាស់ តាមរយៈការប្រើប្រាស់ iTunes (បើធ្វើតាម OTA អាចគាំងដូចខាងលើ)
- បើលោកអ្នកប្រើ Windows គួរតែដំណើរការ evasi0n ជា Administrator
- យោងតាមប្រភពដើម Jailbreak Tweaks អាចមានបញ្ហាជាមួយ iDevices ដែលដំណើរការ 64-bit និង A7 chip នោះគឺ iPhone 5s, iPad Air និង iPad mini ។ សូមប្រយ័ត្ន បើអ្នកប្រើ iDevice ទាំងនេះ ។
ប្រសិនបើមានបញ្ហាដទៃផ្សេងទៀត សូមChat តាម FB ឬជាមតិ koSol អាយធីនឹងព្យាយាមស្វែងរកដំណោះស្រាយជូនលោកប្រិយមិត្ត ។
0 comments:
Post a Comment