អ៊ីនធឺណិតអាចផ្តល់ព័ត៌មាន និងចំណេះដឹងជាច្រើនជុំវិញពិភពលោកក្រោមចង្អុលដៃរបស់អ្នក
ប្រើប្រាស់។ ទន្ទឹមនឹងគុណសម្បត្តិដ៏ច្រើនលើសលប់របស់អ៊ីនធឺណិត គុណវិបត្តិមួយចំនួនក៏លេច
ឡើងមកដែរ ជាពិសេសគឺគេហទំព័រអាសអាភាស។
ជាទូទៅក្នុងសង្គមខ្មែរយើង គឺពិតជាតឹងតែងមែនទែន ចំពោះបញ្ហាមួយនេះ។ ដូច្នេះ KoSol IT សូមបង្ហាញពីរបៀប Block Website ណាមួយ ដោយមិនចាំបាច់ប្រើកម្មវិធី។អនុវត្តន៍ទាំងអស់គ្នាដូចខាងក្រោមៈ
១.មុនដំបូង យើងត្រូវបិទ Permission ក្នុង Windows 7 ជាមុនសិន។ ចុច Start —> Control Panel —> User Account —> Change User Account control Setting បន្ទាប់មកទាញ Scroll ចុះក្រោមឲ្យអស់ រួច ចុច Buttom OK ។
២.ជំហានបន្ទាប់ចូលទៅកាន់ Drive C: បន្ទាប់មកចូលទៅកាន់ Folder Window —> System32 —> Drivers —> etc ។ ក្នុង Folder etc ចុច Mouse ស្ដាំលើ File ឈ្មោះ host ដោយបើកតាមរយៈ Notepad។
៣.ស្វែងរកពាក្យ 127.0.0.1 localhost បន្ទាប់មកសរសេរឈ្មោះ Website ពិមុខវា ដែលអ្នកចង់ Block។ សូមមើលឧទាហរណ៍ដូចរូបខាងក្រោម៖