មួយរយះចុងក្រោយនេះមានការលេចចេញដំណឹងទាក់ទងជាមួយ iPhone5S និង iPhone 5C ជាច្រើននៅចុងក្រោយនេះ បើយោងតាមគេហទំព័រ AllThingsD បានចេញមកប្រកាសថាក្រុមហ៊ុន Apple មានគម្រោងត្រៀមរៀបចំបង្ហាញផលិតផលថ្មីរបស់ខ្លួនហើយ នោះគឺ iPhone 5S និង iPhone 5C ។ គេហទំព័រខាងលើបានរាយការណ៍មកថា ការរៀបចំបង្ហាញផលិតថ្មីនេះ គឺត្រូវនឹងថ្ងៃទី 10 ខែ កញ្ញា ដោយឡែកតាមរបាយការណ៍មុនៗបាននិយាយដូចគ្នាថា iPhone 5S មកព្រមជាមួយប្រព័ន្ធ Scan ម្រាមដៃ ,កាមេរ៉ាក្រោយ 12 Megapixel ចំពោះរូបរាង iPhone 5S វិញ គឺនៅដូចដើមនិង iPhone 5 ដដែល ។ គេហទំព័រយើងខ្ញុំនឹងជូនដំណឹងជារយះៗ ប្រសិនបើមានលេចការលេចចេញដំណឹងនៃ iPhone 5S បន្តទៀត ។
អត្ថបទដោយ : KoSol IT