m
សូមស្វាគមន៍ដែលចូលមកកាន់ប្លក KoSol IT ប្លកខ្ញុំបង្កើតឡើងសំរាប់ កំសាន្ត ចែករំលែក​ ចំណេះដឹង និង ស្វែងរកនូវអ្វីៗដែលថ្មី​ជូនដល់លោកអ្នក ។​ សូមអរគុណ...

24 July 2013

របៀប​ដោះលេខសម្ងាត់ដែលយើងភ្លេច​មិន​អាច​ចូលទៅ Computer បាន

តើ​អ្នក​ធ្លាប់​ដាក់​ហើយ​ភ្លេច Password នៅ​ក្នុង Window របស់​អ្នក​ដែរ​ឬ​ទេ? ប្រសិន​បើ​អ្នក​ភ្លេច​តើ​អ្នក​នឹង​មាន​ដំណោះស្រាយ​យ៉ាង​ណា? ជា​ការ​ពិត​ណាស់​កាល​ពី​មុន​នៅ​ពេល​ដែល​អ្នក​ភ្លេច​ Password អ្នក​ចាំ​បាច់​ណាស់​ត្រូវ​មាន​ CD USB Reset Disk ដើម្បី​ដោះ​ Password នោះ។ តែ​ប្រសិន​បើ​អ្នក​គ្មាន​ CD USB Reset Disk ទេ​នោះ។ តើ​អ្នក​ត្រូវ​ធ្វើ​ដូច​ម្តេច?


ដូចនេះ​CM នឹង​បង្ហាញ​អ្នក​អំពី​វិធី​សាស្ត្រ​ដ៏​ល្អ​បំផុត​ដើម្បី​ដក​លេខ​សម្ងាត់​ពេល​អ្នក​ភ្លេច​ហើយ​មិន​អាច​ចូល​ក្នុង Windows បាន​ដោយ​មិន​ចាំ​បាច់​ប្រើ​កម្មវិធី​ជំនួយ។ នោះ​គឺ​ការ​ប្រើ Command Prompt គឺ​វា​ពិត​ជា​ជួយ​អ្នក​បាន។ ឥឡូវ​យើង​នឹង​បង្ហាញ​អំពី​វិធី​ដោះ​ Password ដូច​ខាង​ក្រោម៖
១. ត្រូវ Boot កុំព្យូទ័រ​របស់​អ្នក​ជាមួយ​និង Disc ដំឡើង​Window
២. ហើយ​អ្នក​ត្រូវ​រង់​ចាំ​ឱ្យ​វា Load file setup សិន​បន្ទាប់​មក​ជ្រើសរើស​ភាសា​របស់​អ្នក​រួច​ចុច Next
៣. អ្នក​ត្រូវ​ចុច Repair your computer នៅ​លើ​អេក្រង់ Install Window
៤. បន្ទាប់​មក​អ្នក​ត្រូវ​ជ្រើសរើស​ប្រព័ន្ធ​ប្រតិបិត្តការ​( Operating System ) ដើម្បី​ជួស​ជុល​វា​ ហើយ​ត្រូវ​កំណត់​ឱ្យ​ច្បាស់​នូវ​ Drive ណា​ដែល​ OS របស់​អ្នក​បាន​ដំឡើង​រួច​ហើយ (វា​អាច​ Drive C: D:) រួច​ចុច 
Next
៥. អ្នក​ត្រូវ​ចុច Command Prompt ដែល​នៅ​ខាង​ក្រោម​ List របស់ recovery tools
នៅ​ពេល​នេះ​អ្នក​ចាំបាច់​ត្រូវ​ឱ្យ​វា​រំលង Sticky keys ដើម្បី​ឱ្យ​វា​អាច​ដំណើរការ​ជាមួយ​ Command Prompt បាន​។ ហើយ​ Sticky Keys វា​ក៏​មាន​លក្ខណៈ​ពិសេស​ដែល​អាច​ឱ្យ​អ្នក​ចុច​ Shift, Ctrl, Alt Window key បាន​ផង​ដែរ។ ​ ជា​ធម្មតា​នៅ​ពេល​ដែល​អ្នក​ចុច Shift ចំនួន ៥​ដង​វា​នឹង​ធ្វើ​ឱ្យ Sticky Key វា Activate ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​នៅ​ពេល​ដែល​អ្នក​ចុច Shift 5 ដង​នោះ​វា​បែរ​ជា​ធ្វើ​ឱ្យActivate Window Command Prompt ទៅ​វិញ​ទេ។
បញ្ជាក់៖ សម្រាប់​ការ​ណែនាំ​របស់​ CM ខាង​ក្រោម​គឺ​សម្រាប់​អ្នក​ដែល​ដំឡើង OS លើ​ Drive C: ប៉ុន្តែ​អ្នក​ដែល​ដំឡើង​ OS លើ​ Drive ផ្សេង​សូម​ដូរ C: ទៅ ឈ្មោះ Drive របស់​អ្នក​ជា​ការ​ស្រេច។
១. នៅ​ពេល​ដែល Command Prompt window ចេញ​ហើយ អ្នក​ត្រូវ​វាយcopy c:\windows\system32\sethc.exe c:\ រួច​ចុច Enter
២. បន្ទាប់​មក​ត្រូវ​វាយ copy /y c:\windows\system32\cmd.exe c:\windows\system32\sethc.exe រួច​ចុច​ Enter
៣. ចាក​ចេញ​ពី Command Prompt ហើយ​ត្រូវ reboot កុំព្យូទ័រ​។ បន្ទាប់​ពី​ចេញ​ Screen ឱ្យ login ត្រូវ​ចុច Shift ៥ដង។​ហើយ Command Prompt វា​នឹង​លោត​ចេញ​មក។
៤. អ្នក​ត្រូវ​វាយ net user សម្រាប់ username password ហើយ​ត្រូវ​ជំនួស​ Username ដោយ​ដាក់​ឈ្មោះ​របស់​អ្នក​និង​វាយ​កន្លែង Password ដោយ​លេខ​ Password ថ្មី​របស់​អ្នក។
៥. ចាក​ចេញ​ពី Command Prompt ហើយ Log in ចូល​ទៅ​តាម​លេខ Password ថ្មី​របស់​អ្នក​ជា​ការ​ស្រេច
ដើម្បី​ការពារ​អ្នក​ប្រើ​ប្រាស់​ដ៏​ទៃ​ទៀត ដែល​ចង់​ reset password របស់​អ្នក​តាម​វិធី​ខាង​លើ​ អ្នក​អាច​ Restore នូវ sticky keys ឡើង​វិញ​តាម​វិធី​ដូច​​ខាង​ក្រោម៖
១. សម្រាប់​ជំហាន​នេះ​អ្នក​ត្រូវ​ធ្វើ​ដូច​ខាង​លើ​ដែរ​គឺ​ដាក់ Disc ដំឡើង Windows ចូល​ហើយ​ត្រូវ​បើក​មើល​ទៅ​ក្នុង recovery tools ហើយ​ដាក់​ឱ្យ command prompt ដំណើរ​ការ​
២. នៅ​ពេល​វា​ដំណើរ​ការ​ហើយ​អ្នក​ត្រូវ​វាយ copy /y c:\sethc.exe c:\windows\system32\sethc.exe ហើយ​ចុច​ Enter
៣. អ្នក​ត្រូវ​ចាក​ចេញ​ពី Command prompt ហើយ​ត្រូវ reboot កុំព្យូទ័រ​របស់​អ្នក​។ បន្ទាប់​មក​អ្នក​ត្រូវ​ចុច Shift ៥​ដង​នោះ​វា​នឹង​ជំនួស​ Command Prompt ដោយ Sticky Keys វិញ​ម្តង។ រក្សា​ទុក Disc Window របស់​អ្នក​នៅ​កន្លែង​សមរម្យ​ជា​ការ​ស្រេច។
បម្រុង​ប្រយ័ត្ន៖
នៅ​ពេល​ដែល​អ្នក Reset password ដោយ​ប្រើ​ Sticky Keys trick គឺ​មាន​ន័យ​ថា​អ្នក​អាច​នឹង​អាច​បាត់​នូវ​ Encrypted File , email message, passwords នៅក្នុង Internet Explorer និង​ Network resources ដែល​ជា​ព័ត៌មាន​នៅ​ក្នុង​កុំព្យូទ័រ​របស់​អ្នក។ ដូចនេះ​អ្នក​ត្រូវ​ចង​ចាំ​ថា​អ្នក​ត្រូវ Backup នូវ​ទិន្នន័យ​ណា​ដែល​សំខាន់​របស់​អ្នក​ឱ្យ​បាន​ទៀងទាត់៕