m
សូមស្វាគមន៍ដែលចូលមកកាន់ប្លក KoSol IT ប្លកខ្ញុំបង្កើតឡើងសំរាប់ កំសាន្ត ចែករំលែក​ ចំណេះដឹង និង ស្វែងរកនូវអ្វីៗដែលថ្មី​ជូនដល់លោកអ្នក ។​ សូមអរគុណ...

23 July 2013

[News] Apple បានផ្លាស់ប្តូរចិត្តអោយ iPhone 5s មានទំហំអេក្រង់ធំជាងមុនបន្តិច

ពេលមុននឹងនេះមានសារព័ត៍មានជាច្រើនបានអះអាងថា iPhone 5s មានទំហំអេក្រង់ 4 inch ដូច iPhone 5 តែចុងក្រោយនេះមានព័ត៍មានមួយលេចចេញមកថា iPhone 5s មានទំហំអេក្រង់ 4.3 inch ទៅវិញ ។ យោងតាមសារព័ត៍មាន BrightWire News បានបង្ហើបអោយដឹងថា Apple បានសម្រេចចិត្តបន្ថែមទំហំអេក្រង់ទៅលើ iPhone 5s អោយមានទំហំអេក្រង់ ធំជាងមុនគឺ 4.3 inch ។ តាមសារព័ត៍មានខាងលើក៍បានបញ្ជាក់មកថា iPhone 5s នឹងត្រូវបានពន្យាពេលពីខែកញ្ញាទៅចុងឆ្នាំនេះវិញ ។ ដោយឡែក iPhone 5s នឹងបង្ហាញខ្លួននៅខែតុលានេះនឹងនាំមកជាមួយ iOS 7 ។ រង់ចាំ​មើលទាំងគ្នាថា iPhone 5s រូបរាងយ៉ាងណា?