m
សូមស្វាគមន៍ដែលចូលមកកាន់ប្លក KoSol IT ប្លកខ្ញុំបង្កើតឡើងសំរាប់ កំសាន្ត ចែករំលែក​ ចំណេះដឹង និង ស្វែងរកនូវអ្វីៗដែលថ្មី​ជូនដល់លោកអ្នក ។​ សូមអរគុណ...

28 July 2013

[News] ជយោ 4 CPP ឈ្នះឈ្នះ

គណបក្ស ប្រជាជនកម្ពុជា ឈ្នះឆ្នោតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣


ភ្នំពេញ៖ យោងតាមសេចក្តីរាយការណ៍មិនទាន់ជា ផ្លូវការ បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា បានឈ្នះការបោះ ឆ្នោតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ខណៈដែលគណបក្សសង្រ្គោះជាតិ ទទួលបានអាសនៈកើនឡើង។ ដូច្នេះ សម្តេចតេជោ ហ៊ុន សែន នឹងបន្តដឹកនាំជានាយករដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាល៥ឆ្នាំបន្តទៀត (២០១៣-២០១៨)។ ស្ថានភាពសន្តិសុខ នៅក្នុងរាជធានីភ្នំពេញ មានសភាពស្ងប់ស្ងាត់ បន្ទាប់ពីមានការរំជើបរំជួលបន្តិចបន្តួចនៅវត្ត ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
យោងតាមលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងតាមហ្វេសប៊ុករបស់លោកថា គណបក្សប្រជា ជនកម្ពុជា ទទួលបានអាសនៈ៦៨ ខណៈគណបក្សសង្រ្គោះជាតិ ទទួលបាន ៥៥អាសនៈ លើ១២៣អាសនៈ នៃ រដ្ឋសភា។
យោងតាមរដ្ឋធម្មនុញ្ញ ដែលបានធ្វើវិសោធនកម្មនៅឆ្នាំ ២០០៦ ការបង្កើតរាជរដ្ឋាភិបាលតម្រូវឲ្យមានសំឡេង ៥០ បូក ១ ដូច្នេះគណបក្សប្រជាជនកម្ពុជា មានអាសនៈគ្រប់គ្រាន់សម្រាប់បង្កើតរដ្ឋាភិបាលតែម្នាក់ឯង៕

សូមជូនពរ សម្តេច​តេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាក្រកម្ពុជា ឡើងកាន់អណ្តាត់ទី៥ បន្តទៀត នយោបាយឈ្នះឈ្នះៗ​ ។

ប្រភព៖ ដើមអំម្ពើល