ប៉ុន្មាននាទីមុននេះ ក្រុម 4khmeriphoneteam អ្នកធ្វើ និងរៀបចំពុម្ភអក្សរខ្មែរសម្រាប់ iOS បានប្រកាស
លើទំព័រហ្វេកបុក 4khmerihoneteam ថា ក្រុមរបស់ពួកគេបានកែប្រែចំណុច Error នៃ Font ខ្មែរដែល
មានបញ្ហាលើ iOS 7 កន្លងទៅនេះហើយ ។
ក្រុម 4khmeriphoneteam បានបញ្ចេញកញ្ចប់ខ្មែរយើងមួយចំនួនដោយធ្វើការកែតំរូវ ពុម្ភអក្សរខ្មែរ និង ក្តារចុចដែលមានបញ្ហា ហើយជាពិសេសសំរាប់ឧបករណ៍ ដូចជា iPhone 5s, iPad Mini 2, iPad Air ជាដើម ។ នេះជាការលើកឡើងរបស់លោក 4ki_Reborn ជាសមាជិកមួយរូបក្រុម 4khmeriphoneteam ។
ស្នាដៃថ្មីដែលផុសចេញពីក្រុម 4khmeriphone ទើបតែសម្រេចបានលទ្ធផលនោះមានដូចជា៖
២. ក្ដារចុចខ្មែរ ៥ជួរ សម្រាប់ iPhone ទាំងអស់ (២ កញ្ចប់)
៣. ក្ដារចុចខ្មែរ ៤ជួរ សម្រាប់ iPhone ទាំងអស់
៤. ក្ដារចុចខ្មែរ ៥ជួរ សម្រាប់ iPad ទាំងអស់
៥. ក្ដារចុចខ្មែរ ៤ជួរ សម្រាប់ iPad ទាំងអស់
អ្វីដែលអ្នកកំពុងរង់ចាំនោះ គឺមាននៅក្នុង Cydia របស់ក្រុម 4khmeriPhone។ នៅរង់ចាំដល់ពេលណាទៀត! ម៉ោះទៅមើលរបៀបចូលទៅ Cydia ដើម្បីទាយយក Font ទៅក្នុង ទូរស័ព្ទរបស់លោកអ្នកទាំងអស់គ្នា ។
១. ចូលទៅ cydia
២. ចូលទៅ Manage
៣. ចុចលើ Edit
៤. ចុចលើ Add
៥. បញ្ចូល cydia repo
៦. 4khmeriphone.com/sp
៧. ចុចលើ Add Source
សំគាល់៖ សូមធ្វើការ refresh cydia ២ ទៅ៣ដង នោះនឹងឃើញកញ្ចប់ទាំងនោះហើយ បើសិនជានៅបង្ហាញអក្សរថៃឬរុស្សី សូម remove ចេញហើយតម្លើងឡើងវិញជាការស្រេច។
ដោយ៖ koSol អាយធី
ប្រភព៖ 4khmeriphoneteam (Facebook Page) & 4khmeriphone.com
0 comments:
Post a Comment