m
សូមស្វាគមន៍ដែលចូលមកកាន់ប្លក KoSol IT ប្លកខ្ញុំបង្កើតឡើងសំរាប់ កំសាន្ត ចែករំលែក​ ចំណេះដឹង និង ស្វែងរកនូវអ្វីៗដែលថ្មី​ជូនដល់លោកអ្នក ។​ សូមអរគុណ...

07 November 2013

ងាយៗ​ ដើម្បី Block Website មិនបាច់ប្រើកម្មវិធី

អ៊ីនធឺណិត​អាច​ផ្តល់​ព័ត៌មាន និង​ចំណេះ​ដឹង​ជា​ច្រើន​ជុំ​វិញ​ពិភព​លោកក្រោមចង្អុលដៃរបស់អ្នក
ប្រើប្រាស់។ ទន្ទឹម​នឹង​គុណសម្បត្តិ​ដ៏​ច្រើន​លើសលប់​របស់​អ៊ីនធឺណិត គុណវិបត្តិ​​មួយ​ចំនួន​​​​ក៏​លេច
ឡើង​មក​ដែរ ជា​ពិសេស​គឺ​គេហទំព័រ​អាសអាភាស។
ជា​ទូទៅ​ក្នុង​សង្គម​ខ្មែរ​យើង គឺ​ពិត​ជា​តឹងតែង​មែន​ទែន ចំពោះ​បញ្ហា​មួយ​នេះ។ ​ដូច្នេះ​​ KoSol IT សូម​បង្ហាញ​ពីរបៀប​ Block Website ណា​មួយ ដោយ​មិន​ចាំ​បាច់ប្រើ​កម្មវិធី។អនុវត្តន៍ទាំងអស់គ្នាដូចខាងក្រោមៈ

.មុន​ដំបូង​ យើង​ត្រូវ​បិទ​ Permission ក្នុង​ Windows 7 ជា​មុន​សិន។ ចុច​  Start —> Control Panel —> User Account —> Change User Account control Setting បន្ទាប់​មក​ទាញ​ Scroll ចុះ​ក្រោម​ឲ្យ​អស់ រួច ចុច Buttom OK ។
២.ជំហាន​បន្ទាប់​ចូល​ទៅ​កាន់ Drive C: បន្ទាប់​មក​ចូល​ទៅ​កាន់​ Folder Window​ —> System32 —> Drivers —> etc ។ ក្នុង Folder etc ចុច​ Mouse ស្ដាំ​លើ​ File ឈ្មោះ host ដោយ​បើក​តាម​រយៈ​ Notepad។
៣.ស្វែង​រក​ពាក្យ 127.0.0.1 localhost បន្ទាប់​មក​សរសេរ​ឈ្មោះ Website​ ពិមុខវា ដែល​អ្នក​ចង់​ Block។ សូម​មើល​ឧទាហរណ៍ដូចរូប​​ខាង​ក្រោម៖
៤.Restart Browser របស់​អ្នក ដើម្បី​មើល​លទ្ធផល។បើសិនជាអ្នកចង់unblockគេហទំព័រនោះវិញគ្រាន់​តែ​លុប​បន្ទាត់​ដែល​យើង​បាន​សរសេរ​(Ex: www.facebook.com)នោះ ជា​ការ​ស្រេច៕