m
សូមស្វាគមន៍ដែលចូលមកកាន់ប្លក KoSol IT ប្លកខ្ញុំបង្កើតឡើងសំរាប់ កំសាន្ត ចែករំលែក​ ចំណេះដឹង និង ស្វែងរកនូវអ្វីៗដែលថ្មី​ជូនដល់លោកអ្នក ។​ សូមអរគុណ...

18 November 2013

សៀវភៅ អំពី ជីវិត កំពូលអ្នករចនាម៉ូដ Apple “Jony Ive” បានចេញលក់ហើយ

រៀបរៀង ដោយ អ្នកនិពន្ធ Leander Kahney សៀវភៅមួយនេះ រៀបរាប់ អំពី ជីវិតរបស់ កំពូលអ្នករចនាម៉ូដ Apple លោក Jony Ive ដែលជា អ្នកនៅពីក្រោយ ការរចនាម៉ូដ ម៉ាសីុន Mac, iPod, iPhone, iPad និង Apple TV។ នៅក្នុងឆ្នាំ 1997 ពេលដែល Steve Jobs ត្រឡប់មក ដឹកនាំ Apple ដែលកាលនោះ ហៀបនឹង ក្ស័យធន់ ទៅហើយនោះ Jobs បានរកឃើញ បុរសមានទេពកោសល្យម្នាក់ ដែលគេ បានមើលរំលង… ម្នាក់នោះ គឺ Jony Ive។ Jobs បានមើលឃើញថា ស្នាដៃ របស់ Ive អាចស្រោចស្រង់ Apple វិញបាន ហើយ Ive ត្រូវបាន លើកអោយ កាន់ការងារ រចនាម៉ូដ ផលិតផល Apple តាំងពីពេលនោះមក និងនៅក្រោមការបញ្ជារ Jobs តែម្នាក់គត់។ Ive ប្រៀបដូចដៃស្តាំរបស់ Jobs។ ការរចនាម៉ូដ របស់គាត់ បានប្រែក្លាយ ក្រុមហ៊ុន និងឧស្សាហកម្ម បច្ចេកវិទ្យា ទាំងមូល ហើយស្នាដៃ របស់គាត់ ត្រូវបានគេ កោតសរសើរ និងប្រគល់រង្វាន់ជាច្រើន។ សៀវភៅ “Jony Ive: The Genius Behind Apple’s Greatest Products” នឹងឆ្លុះបញ្ចាំង ពីជីវិតពិត និងផ្នត់គំនិត របស់កំពូលអ្នករចនាម៉ូដ ជនជាតិ អង់គ្លេស ម្នាក់នេះ។


ក្រៅពីនិពន្ធសៀវភៅអំពី Jony Ive ហើយ អ្នកនិពន្ធ Leander Kahney ម្នាក់នេះ ក៏ធ្លាប់សរសេរសៀវភៅ អំពី ផ្នត់គំនិត Steve Jobs ឈ្មោះថា “Inside Steve’s Brain” ដែរ។ ប្រិយមិត្ត Apple និង អ្នកចូលចិត្ត អានសៀវភៅ មិនគួររំលង សៀវភៅ ទាំងអស់នេះឡើយ។
សៀវភៅ “Jony Ive: The Genius Behind Apple’s Greatest Products” អាចរកជាវបាន ពី iBookStore ក្នុងតំលៃ: $11.99
ចំណែកសៀវភៅ “Inside Steve’s Brain” អាចរកជាវបាន ពី iBookStore ក្នុងតំលៃ: $12.99

ប្រភព: iBookStore